សិល្បៈ May 14, 2021

រំភើបណាស់! គ្រួសារសម្រស់ធម្មជាតិ បោះឆ្នោតជូន សារីតា បវរកញ្ញាចក្រវាទ ចំនួន 32318 សំលេង សរុបជាទឹកប្រាក់ $6,041

Khmerpress

ដំណើរការនៃការបោះឆ្នោត MISS UNIVERS 2021 កំពុងតែប្រព្រឹត្តិទៅយ៉ាងក្តៅគគុក ខណៈដែលកម្ពុជាយើងក៏មានអ្នកជ្រោមជ្រែងយ៉ាងខ្លាំងក្នុងការបោះឆ្នោត ដើម្បីមានឱកាសចូលដល់វគ្គ២១នាក់ចុងក្រោយ។

ក្នុងនោះអ្នកនាង នួន សុន្ទរី ហៅស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនស្រីអូន-សម្រស់ធម្មជាតិ បានបញ្ជាក់នៅលើ Facebook គាត់ថា “32318 សំលេង សរុបជាទឹកប្រាក់ 6,041$
ជាការបោះឆ្នោតជូន សារីតា បវរកញ្ញាចក្រវាទ របស់គ្រួសារសម្រស់ធម្មជាតិ ទាំងនេះគឺជាការបង្ហាញអោយឃេីញពីភាពសាមគ្គីរបស់បងប្អូនខ្មែរក្នុងការលេីកស្ទួយមុខមាត់បវរកញ្ញាយេីងលេីឆាកអន្តរជាតិ ការបោះឆ្នោតនៅតែបន្ដដដែលបងប្អូន តោះយេីងចូលរួមបោះឆ្នោតនិង Like share ជូន #សារីតា” ដែលនេះបង្ហាញពីការស្រលាញ់ ខ្មែរជួយខ្មែរ ដើម្បីលើកស្ទួយដល់វប្បធម៌ខ្មែរ ក្នុងការប្រកួតប្រជែងថ្នាក់អន្តរជាតិមួយនេះ៕