Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាល សម្រេចឱ្យភ្ញៀវបរទេស ដែលរស់នៅកម្ពុជា ចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ

    BY Khmerpress August 3, 2022
    រដ្ឋាភិបាល សម្រេចឱ្យភ្ញៀវបរទេស ដែលរស់នៅកម្ពុជា ចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឥឡូវនេះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋាន អង្គរដោយមិនគិតថ្លៃ ក្រោយមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    នេះបើតាមសុន្ទរកថារបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះ ឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣។

    ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតជូនភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរដោយមិនគិតថ្លៃ ដែលនឹងជំរុញរំហូរទេសចរផ្ទៃក្នុងមកកាន់ខេត្តសៀមរាបបន្ថែមទៀត។

    សូមជម្រាបជូនថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទទួលបានទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១ ០២៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងប្រមាណជាង ១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជើងហោះហើរមកកាន់ខេត្តសៀមរាបមានចំនួន ៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    Share This Post: