ព័ត៌មានជាតិ
បុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា បានព្យាបាលជាសះស្បើយហើយ តែនៅបន្តដាក់នៅដាច់ដោយឡែក ៧ថ្ងៃទៀត
BY Khmerpress
August 6, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា បានព្យាបាលជាសះស្បើយ តែនៅបន្តដាក់នៅដាច់ដោយឡែក ៧ថ្ងៃទៀត។
សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំ កើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល៕
