ព័ត៌មានជាតិ May 15, 2021

BREAKING: រដ្ឋបាលខេត្តតាកែវ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣០នាក់ថែមទៀត

Khmerpress

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣០នាក់បន្ថែមទៀត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា អ្នកជំងឺរកឃើញឆ្លងថ្មីទាំង៣០នាក់ ជាអាជីវករ ជាងដែក និងកម្មករ កម្មការិនីរោងចក្រ ដែលរកឃើញនៅស្រុកសំរោង ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកកោះអណ្តែត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលអ្នកឆ្លងជំងឺកូវីដ១៩ ទាំង៣០នាក់ ត្រូវមកយកសំណាកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕ ផ្តល់សិទ្ធិដោយ៖ freshnews