Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឪពុក Elon Musk ប្រែសម្ដីថា គាត់មានមោទកភាពលើកូនប្រុសរបស់គាត់ណាស់ កាលមុននិយាយខុសដោយសារស្ដាប់សំណួរពិធីករច្រលំ

BY Khmerpress August 10, 2022
ឪពុក Elon Musk ប្រែសម្ដីថា គាត់មានមោទកភាពលើកូនប្រុសរបស់គាត់ណាស់ កាលមុននិយាយខុសដោយសារស្ដាប់សំណួរពិធីករច្រលំ

នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ ឪពុករបស់លោក Elon Musk គឺលោក Errol បាននិយាយថា គាត់មិនមានមោទកភាពចំពោះគាត់ នោះទេ ទោះបីជា Musk ជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលំដាប់ទី១ លើលោកក៏ដោយ។ អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។

យ៉ាងណាមិញ កាលពីថ្ងៃសុក្រ ថ្មីៗនេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Daily Mail លោក Errol បានឆ្លើយតបទៅនឹងការលើកឡើងរបស់គាត់ ដោយនិយាយថា គាត់ពិតជាមានមោទកភាពចំពោះលោក Elon ។ ឪពុកវ័យ ៧៦ឆ្នាំ រូបនេះ បានបកស្រាយថា តាមពិតគាត់មានមោទកភាពចំពោះកូនប្រុសរបស់គាត់ បើទោះបីជាគាត់ធ្លាប់បានអះអាងផ្ទុយពីនេះក៏ដោយ ហើយការអះអាងនោះ ដោយសារតែគាត់យល់ខុសចំពោះសំនួរដែលពិធីករបានសួរគាត់។

ជាមួយគ្នានេះ លោក Errol បាន​បញ្ជាក់ជាថ្មី​ថា ​គាត់​មាន​មោទកភាព​ចំពោះ Elon ដោយ​និយាយ​ថា “ប្រសិន​បើ​អ្នក​សួរ​ឪពុក​ម្តាយ​ផ្សេងទៀត តើមានឪពុកម្ដាយណា​ ដែល​មិនមាន​មោទកភាព​ចំពោះ​កូនប្រុស​របស់​ពួកគេ ពោលគឺយើង​មាន​មោទកភាព​ចំពោះ​ពួកគេ ចាប់តាំង​ពី​ថ្ងៃ​ដែល​ពួកគេ​កើត​មកឃើញពិភពលោកនេះមកម្ល៉េះ”៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

Share This Post: