ទុក្ខជាន់ទុក្ខ! តារាកំប្លែងអ្នកនាងខ្ញុងកំពុង live សុខៗ ស្រាប់តែលោកកៃដ ដែលជាប្ដី សរសៃទាញភ្លាមៗ ដួលលើឥដ្ឋបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ (មានវីដេអូ)
កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ តារាចម្រៀង និងជាតារាកំប្លែង អ្នកនាង ខ្ញុង ដែលមានឈ្មោះពិតថា អូន សុកាន់ដា បានធ្វើការ live ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្ទួន លក់ផលិតផល ស្រាប់តែរៀបដល់ពេលជិតបិទ Live លោក កៃដ ដែលជាស្វាមីរបស់អ្នកនាងខ្ញុង បានសរសៃទាញ ដួលនៅលើឥដ្ឋ ធ្វើឱ្យអ្នកផ្ទះនាំគ្នា ស្លន់ស្លោរ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង។
នេះបើយោងតាមគណនីហ្វេសប៊ុករបស់ប្រធានសមាគមសិល្បៈ អ្នកនាងចន ច័ន្ទលក្ខណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ទុក្ខជាន់ទុក្ខណាស់អូនខ្ញុង អស់ពីរឿងមួយចូលរឿងមួយ សំខាន់Call អត់ចូលទៀត 😞😔😥😓😭 ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយតាមថែររក្សាប្តីអូនខ្ញុងអោយជៀសផុតពីគ្រោះចង្រៃនេះផងចុះ 🙏🏻🙏🏻🙏🏻។ គួរបញ្ជាក់ផងដែរថា លោកកៃដ ឡើងសម្ពាធឈាម និង ខ្វះជាតិស្ករ ពេលនេះចេញពីបន្ទាប់សង្គ្រោះបន្ទាន់ហើយ។ មានវីដេអូខាងក្រោម៖
ប្រភព៖ Chanlakhena Chorn
