ថៃ វ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រទេសនាំចេញកៅស៊ូកំពូលនៅលើពិភពលោក
- BY
- Khmerpress
- August 13, 2022
ថៃបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីប្រទេសនាំចេញកៅស៊ូទៅកាន់ទីផ្សារពិភពលោក ខណៈក្នុងឆមាសទី១ នៃឆ្នាំនេះ ថៃបាននាំចេញកៅស៊ូចំនួន ២.១៩លានតោន ដែលមានតម្លៃ ៧០.៥ពាន់លានបាត (ប្រមាណ ២ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការបង្ហាញរបស់ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍លោក Alongkorn Ponlaboot ។
លោក Alongkorn បានដកស្រង់ទិន្នន័យពីអាជ្ញាធរកៅស៊ូថៃ ហើយនិយាយថា ការនាំចេញកៅស៊ូធម្មជាតិសរុបក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងកើនដល់ ៤.២៧ លានតោន កើនឡើង ៣.៤១% ធៀបនឹងឆ្នាំមុន។ លោកបានបន្ថែមថា នៅក្នុងឆមាសទីមួយ ប្រទេសថៃ បាននាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូមានតម្លៃ ១៦៧.២ ពាន់លានបាត។ ក្នុងនោះ ស្ទើរតែពាក់កណ្តាលនៃការនាំចេញគឺទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកៅស៊ូ និងកៅស៊ូរបស់ប្រទេសថៃ។
គួរឱ្យដឹងថា ថៃបានជាប់ចំណាត់កំពូលក្នុងការនាំចេញកាស៊ូ ដោយទម្លាក់ប្រទេសម៉ាឡេស៊ីទៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីដែលតាមពីក្រោយដោយសហរដ្ឋអាមេរិក ជប៉ុន និងសាធារណរដ្ឋកូរ៉េ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post: