ព័ត៌មានជាតិ May 15, 2021

អបអរសាទរ! អ្នកជំងឺចំនួន ៣១៩នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ

Khmerpress

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺចំនួន ៣១៩នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព ៕

ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information