ព័ត៌មានអន្តរជាតិ August 20, 2022

ក្រុមហ៊ុនផ្គត់ផ្គង់ធំមួយឱ្យ Apple នឹងបង្កើតរោងចក្រមួយទៀតតម្លៃ ៣០០លានដុល្លារនៅប្រទេសវៀតណាម

Khmerpress

ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំមួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបង្កើតរោងចក្រមួយតម្លៃ ៣០០លានដុល្លារនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា Foxconn បានជួលដីទំហំ ៥០.៥ ហិកតានៅខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាម ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ដែលគ្រប់គ្រងសួនឧស្សាហកម្ម Quang Chau ដែល Foxconn សម្លឹងរកការវិនិយោគរបស់ខ្លួន​ រោងចក្រនេះនឹងផ្តល់ការងារដល់មនុស្ស ៣០,០០០នាក់។ គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ Nikkei Asia បានរាយការណ៍ថា Foxconn និងអ្នកផ្គត់ផ្គង់ Apple មួយទៀតគឺ Luxshare Precision Industry បានចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook នៅភាគខាងជើងប្រទេសវៀតណាម ហើយគ្រោងនឹងផលិតវាជាលើកដំបូងនៅក្នុងប្រទេសនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត