Khmerpress

ស្វែងរក

សិល្បៈ

ឧកញ៉ា ខេមរៈ សិរីមន្ត ផ្ដល់ថវិកាចំនួន ១ពាន់ដុល្លារ ដល់លោក គង់ ពិសិដ្ធ ដែលជាគ្រូភ្លេង និងសម្រួលតន្រ្តី ខណៈពេលនេះលោកកំពុងឈឺធ្ងន់

BY Khmerpress August 20, 2022
ឧកញ៉ា ខេមរៈ សិរីមន្ត ផ្ដល់ថវិកាចំនួន ១ពាន់ដុល្លារ ដល់លោក គង់ ពិសិដ្ធ ដែលជាគ្រូភ្លេង និងសម្រួលតន្រ្តី ខណៈពេលនេះលោកកំពុងឈឺធ្ងន់

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកជំនួញខាងអចលទ្រព្យទៀតនោះ គឺ ឧកញ៉ា ខេមរៈ សិរីមន្ត ដោយមុននេះបន្តិចនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ឧកញ៉ា ខេមរៈ សិរីមន្ត បានផ្ដល់ប្រាក់ចំនួន ១ពាន់ដុល្លារ ទៅឱ្យលោកគង់ ពិសិដ្ធ ដែលជាគ្រូភ្លេង និងសម្រួលតន្រ្តី បង្កើតបទល្បីអោយអ្នកចម្រៀងជាច្រើន ខណៈពេលនេះគាត់កំពុងតែឈឺធ្ងន់។

នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “តោះដល់ពេលសិល្បៈយើងជួយគ្នាហើយ ប្អូនជូនបង4លានរៀលជួយសំរាលការលំបាកបងខ្លះ អាណិតបង Piseth Kongណាស់ មិននឹកស្មានថាបងឈឺធ្ងន់ដល់ថ្នាក់ហ្នឹង បងគង់ ពិសិដ្ធ ជាគ្រូភ្លេង និងសម្រួលតន្រ្តី ហើយតារាស្រុកយើងល្បីច្រើនណាស់ដោយសារគាត់ ជួយស៊ែរផងបងប្អូន ក្រែងបានដំណឹងដល់ សិស្សគាត់ និងសិល្បករដែលស្គាល់គាត់ លេខប្រពន្ធគាត់ 017986607 ” ៕ ប្រភព៖ Khemarak Sereymun

Share This Post: