ព័ត៌មានជាតិ May 16, 2021

រដ្ឋបាលខេត្តកំពង់ចាម បន្ដប្រការរកឃើញមនុស្ស៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកជើងព្រៃ និងស្រុកចំការលើ

Khmerpress

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ មាននៅស្រុកជើងព្រៃ និងស្រុកចំការលើ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង៥នាក់ ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នោះ ៣នាក់នៅស្រុកជើងព្រៃ (ជាពលករមកពីប្រទេសថៃ), ម្នាក់នៅស្រុកចំការ និងម្នាក់ទៀត មកពីស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 និង 012 736 755៕ ផ្តល់សិទ្ធិដោយ៖ freshnews