ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងថា សម្តេចបានផ្តល់ទឹកប្រាក់ឱ្យ សាន្ត ប៊ុនធឿន រហូតដល់ទៅ ១៨ម៉ឺនដុល្លារ ដើម្បីទិញផ្ទះ តែក្រោយពេលបានផ្ទះ សម្តេចខកចិត្តតែម្តង
BY Khmerpress
August 23, 2022
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ នេះ។ សម្តេចតេជោក៏បានរម្លឹករឿងកំហុសរបស់លោក សាន្ត ប៊ុនធឿន រហូតដល់សម្តេចបានទម្លាយឲ្យដឹងថា៖
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសម្តេចបានផ្តល់ទឹកប្រាក់ឱ្យលោក សាន្ត ប៊ុនធឿន ចំនួនរហូតដល់ទៅ ១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីទៅទិញផ្ទះសម្រាប់រស់នៅ។ ប៉ុន្តែសម្តេចការបានខកចិត្តដែរថា ពេលទិញផ្ទះរួច សាន្ត ប៊ុនធឿន មានចរិតក្អែងក្អាងទៅវិញ រហូតដល់និយាយក្នុង Live គ្មានជំពាក់នរណាមួយរៀលទេ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖
ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
