Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែសីហា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

    BY Khmerpress August 24, 2022
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែសីហា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

    ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ តំបន់ទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    * នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ទន្ទឹមនោះផ្នែកខ្លះ ក៏អាចមានភ្លៀងជាបង្គួរផងដែរ។

    ២៖ តំបន់ខ្ពង់រាប
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
    * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C
    * នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ។ ទន្ទឹមនោះផ្នែកខ្លះក៏អាចមានភ្លៀង ជាបង្គួរផងដែរ។

    ៣-តំបន់មាត់សមុទ្រ៖
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    * នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: