Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចេះភាសាបរទេស៥ភាសា

BY Khmerpress August 24, 2022
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចេះភាសាបរទេស៥ភាសា

(ភ្នំពេញ)៖ ក្រៅតែពីភាសាខ្មែរដែលជាភាសាកំណើតរបស់ខ្លួនហើយនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាចប្រើប្រាស់ភាសាបរទេសចំនួន៥ភាសាផ្សេងទៀត។ ភាសាទាំងនោះរួមមាន៖ អង់គ្លេស, បារាំង, រុស្សី, ចិន និងថៃ។ ដោយសារតែចេះភាសាថៃ លោករដ្ឋមន្ត្រីអប់រំ ក៏មានសមត្ថភាពសន្ទនាភាសាឡាវផងដែរ។

អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញសេដ្ឋកិច្ចអន្តរជាតិ ពីវិទ្យាស្ថានអន្តរជាតិទីក្រុងមូស្គូ ប្រទេសរុស្ស៉ីរូបនេះ បានបញ្ជាក់ថា ក្នុងនាមជាអ្នកឯកទេសសេដ្ឋកិច្ចអន្តរជាតិ លោកត្រូវរៀនភាសារុស្ស៉ី ភាសាអង់គ្លេស និងភាសាបារាំង។ ក្រៅតែពីភាសាដែលតម្រូវនៅក្នុងជំនាញរបស់លោកហើយនោះ លោកក៏រៀនភាសាចិន និងថៃ រហូតអាចប្រើប្រាស់បាន។

ដោយយោងតាមការស្រាវជ្រាវ លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ការចេះភាសាច្រើនធ្វើឱ្យខួរក្បាលគិតបានល្អ ជាងអ្នកចេះភាសាតែមួយ និងមានការយល់ដឹងខាងផ្នែកវប្បធម៌ វិទ្យាសាស្ត្រ និងមានបំណិនទំនាក់ទំនងបានល្អជាង។

បើទោះបីចេះច្រើនភាសាមានអំណោយផលល្អដូចការរៀបរាប់ខាងលើយ៉ាងណាក្តី តែលោករដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឱ្យកូនខ្មែរទាំងអស់ត្រូវសិក្សាឱ្យបានច្បាស់ពីអក្សរសាស្ត្រខ្មែរ បន្ទាប់មកចាំចាប់ផ្តើមសិក្សាភាសាបរទេសដទៃទៀត។ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់កូនខ្មែរឱ្យរៀនប្រវត្តិសាស្ត្ររបស់កម្ពុជាឱ្យបានច្បាស់ បន្ទាប់មកក៏គួរសិក្សាពីបណ្តាប្រទេសនៅតំបន់អាស៊ានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: