BREAKING! កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយថា តុលាការធម្មនុញ្ញរបស់ថៃបានបញ្ជាឱ្យផ្អាកតួនាទីលោក ប្រាយុទ្ធ ចាន់អូចា ជាបណ្តោះអាសន្ន
យោងតាមសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបោះឆ្នោតក្នុងលទ្ធផល ៥ ទល់នឹង ៤ ដើម្បីបញ្ជាឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវផ្អាកពីតួនាទីរបស់គាត់។ ដីការបស់តុលាការបានធ្វើឡើងបន្ទាប់ពីបានសម្រេចទទួលយក ញត្តិសុំសេចក្តីសម្រេចលើការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោក។ ញត្តិត្រូវបានបញ្ជូនពីសភាទៅតុលាការនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
