Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ រកឃើញអ្នកជំងឺកូវីដ ចំនួន៩នាក់ ដែលជាអ្នកដំណើរមកពីភ្នំពេញ និងម្នាក់ទៀតមកពីខេត្តព្រះសីហនុ

    BY Khmerpress May 16, 2021
    ខេត្តកំពង់ធំ រកឃើញអ្នកជំងឺកូវីដ ចំនួន៩នាក់ ដែលជាអ្នកដំណើរមកពីភ្នំពេញ និងម្នាក់ទៀតមកពីខេត្តព្រះសីហនុ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៩នាក់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន ០៨នាក់ និងមកពីព្រះសីហនុចំនួន ០១នាក់។

    រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានទាំងអស់ខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង/ស្រុក ឬនៅផ្ទះដោយខ្លួនឯងរយៈពេល ១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ។

    សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១០៧នាក់ ស្រី ៥៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២៤នាក់ ស្រី ១៥នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ៨៣នាក់ ស្រី ៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង និងមណ្ឌលវិទ្យាល័យ ជាស៊ីម ប្រឡាយ ៕

    សូមអានសារលិខិតលម្អិតដូចខាងក្រោម៖

    ប្រភព​៖ រដ្ឋបាល ខេត្តកំពង់ធំ

    Share This Post: