Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ស្ថាបនិក Twitter ថា៖ “ការសោកស្តាយដ៏ធំបំផុតរបស់គាត់ គឺ Twitter បានក្លាយជាក្រុមហ៊ុនមួយ”

BY Khmerpress August 26, 2022
ស្ថាបនិក Twitter ថា៖ “ការសោកស្តាយដ៏ធំបំផុតរបស់គាត់ គឺ Twitter បានក្លាយជាក្រុមហ៊ុនមួយ”

ស្ថាបនិក Twitter លោក Jack Dorsey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ លោកសោកស្ដាយដែលប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានក្លាយជាក្រុមហ៊ុន។ អតីតនាយកប្រតិបត្តិរូបនេះ បានសរសេរលើ Twitter ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​មួយដោយនិយាយ​ថា​៖ «បញ្ហា​ធំ​បំផុត និង​ការ​សោក​ស្តាយ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ ​គឺ​ថា​វា​បាន​ក្លាយ​ជា​ក្រុមហ៊ុន»។

ជាមួយគ្នានេះ នៅពេលត្រូវបានសួរអំពីរចនាសម្ព័ន្ធអ្វីដែលគាត់ចង់ឱ្យ Twitter ស្ថិតក្រោមការគ្រប់គ្រង លោក Dorsey បាននិយាយថា៖ វាគួរតែជា “ពិធីការ” ឬ “protocol” ហើយថា Twitter មិនគួរជាកម្មសិទ្ធិរបស់រដ្ឋ ឬក្រុមហ៊ុនណាមួយផ្សេងទៀតនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានប្តឹង Musk ដែលព្យាយាមដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លាររដើម្បីទិញ Twitter ។ ជាមួយគ្នានេះ លោក Jack Dorsey នឹងទទួលបាន ៩៧៨ លានដុល្លារប្រសិនបើកិច្ចព្រមព្រៀងសម្រាប់មហាសេដ្ឋី Elon Musk ដើម្បីទិញ Twitter ត្រូវបានបញ្ចប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: