លោក ឌួង ឆាយ ប្រកាសឧបត្ថម្ភថវិកា ១ពាន់ដុល្លារ ដល់ លីម តិចម៉េង ដែលឈ្នះជ័យលាភី Cambodian Idol រដូវកាលទី៤
កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។
ក្នុងឱកាសនោះផងដែរ លោក ឌួង ឆាយ ក៏បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកឧបត្ថម្ភថវិកា 1,000$ ដល់ លីម តិចម៉េង ដែលឈ្នះជ័យលាភីផងដែរ។ លោក ឌួង ឆាយ បានឲ្យដឹងថា «ខ្ញុំនឹងឧបត្ថម្ភថវិកា 1,000$ ជូនដល់ លីម តិចម៉េង ដែលជាអ្នក បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានជីវប្រវត្តិកំសត់ជាក្មេងគង្វាលនិងមានការតស៊ូ។ ខ្ញុំស្គាល់ផ្ទះ និងគ្រួសារតិចម៉េងដោយសារខ្ញុំធ្លាប់ជាអនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំបុសខ្នុរ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
