ក្ដៅៗ! ប្រធានក្រុមហ៊ុនសាប៊ូដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធី Miss Grand Cambodia 2022 ប្រកាសដាក់ពាក្យប្ដឹងលោក គួច ខេវីន ក្រោយបង្ហោះសាររិះគន់លើកម្មវិធីបែបនេះ
លោក គួច ខេវិន ដែលជាផលិតករដ៏ល្បីមួយរូបនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានបង្ហោះសាររិះគន់ទៅលើកម្មវិធី Miss Grand Cambodia 2022 ថាមិនមែនប្រឡងជ្រើសរើសនារីសុភាពថ្លៃថ្នូរ តែបែរជាដូចការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យ៉ាងណាមិញក្រោយ ឃើញលោក គួច ខេវិន បង្ហោះសារបែបនេះ មិនចាំយូរប្រធានក្រុមហ៊ុនសាប៊ូដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធី Miss Grand Cambodia 2022 បានបង្ហោះសារមុននេះបន្តិចថា នាងបានដាក់ពាក្យបណ្ដឹងទៅកាន់លោក គួច ខេវិន ហើយ។
ប្រធានក្រុមហ៊ុនរូបនេះបានបង្ហោះរៀបរាប់ដូច្នេះថា៖ “នាងខ្ញុំជាប្រធានក្រុមហ៊ុន សូមជូនសេចក្តីជាដំណឹងទៅដល់ លោក Kevin Kouch ថានាងខ្ញុំដាក់ពាក្យបណ្ដឹងទៅកាន់រូបលោក ខ្ញុំបានអោយមេធាវីខ្ញុំដាក់ពាក្យបណ្ដឹងទៅលើរូបលោកហើយ។ បើលោកមិនចេញមុខសុំទោសដល់អ្នកទាំងប៉ុន្មានដែលលោកផុសរូបនេះទេ គឺខ្ញុំមិនដកពាក្យបណ្ដឹងជាដាច់ខាត។ ក្នុងនាមលោកជា Nation Director មួយរូបតែប្រើពាក្យសំដីមើលងាយ ប្រើពាក្យ “ សោភនី” ទៅកាន់កូនក្រមុំគេបែបនេះទេ មានភស្តុតតាំងកន្លែងណាថាជា សោភនី? ទោះគាត់ស្លៀកពាក់សុីចសុីមែនក៏មិនលក់ខ្លួនដែរ លោកនៅក្នុងវិស័យនេះយូរហើយ លោកគួតែយល់ហើយថា “ សុីចសុីតែសំបកក្រៅតែមានតម្លៃជាស្ត្រីថ្លៃថ្នូរដែលមើលបានតែមិនអាចប៉ះបាន កុំស្លៀកពាក់ជិតៗតែផើមអត់ប្តី” សូមបវកញ្ញាដែលមានក្នុងរូបសូមទាក់ទងមកខ្ញុំដើម្បីដាក់ពាក្យបណ្តឹងរួមគ្នា។ លោក Duong Virath ជួយជួនដំណឹងដល់បុគ្គលម្នាក់នេះផង ដោយរូបនាងខ្ញុំ នាងខ្ញុំជាប្រធានក្រុមហ៊ុនទាំងមូលអ្នកណាមានលុយទិញក្បាលខ្ញុំបាន” ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត




