ព័ត៌មានជាតិ May 16, 2021

រដ្ឋបាលខេត្តព្រះវិហារ សម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្នផ្ទះសំណាក់ «ម៉ាលីម៉ា» ព្រោះមានអ្នកជំងឺកូវីដ១៩ ម្នាក់ចូលស្នាក់នៅ

Khmerpress

(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកអាជីវកម្មផ្ទះសំណាក់ «ម៉ាលីម៉ា» ជាបណ្តោះអាសន្ន ដែលមានទីតាំងស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយសារពាក់ព័ន្ធនឹងបុរសម្នាក់វិជ្ជមានកូវីដ១៩ ចូលស្នាក់នៅកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖