ខេត្តកំពត រកឃើញមនុស្ស៣នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩ នៅស្រុកឈូក ជាពលករមកពីប្រទេសថៃ
(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការរកឃើញមនុស្ស៣នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩ ដែលជាពលករមកពីប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
![](https://thekhmerpress.com/wp-content/uploads/2021/05/1200px-2016_Kampot_Rondo_duriana_04.jpg)
រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា អ្នកជំងឺទី១៖ឈ្មោះ អ៊ាន់ ស្រីល័ក្ខ អាយុ៣២ឆ្នាំ រស់នៅភូមិល្បើក ឃុំត្រពាំងបី ស្រុកឈូក, ទី២៖ឈ្មោះ ជន ផាន អាយុ៤០ឆ្នាំ រស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក និងទី៣៖ឈ្មោះ ឆោម លៀវ អាយុ៣៣ឆ្នាំ រស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលខាងលើ សូមធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews