Khmerpress

ស្វែងរក

សិល្បៈ

ទំនាក់ទំនងស្នេហារវាង តារាសម្តែង សេង សុខឃីម និងនាយ ចឺម រយៈពេលជាង១ឆ្នាំត្រូវបានបញ្ចប់

BY Khmerpress September 2, 2022
ទំនាក់ទំនងស្នេហារវាង តារាសម្តែង សេង សុខឃីម និងនាយ ចឺម រយៈពេលជាង១ឆ្នាំត្រូវបានបញ្ចប់

(ភ្នំពេញ)៖ តារាសម្តែង អ្នកនាង សេង សុខឃីម ដែលប្រិយមិត្តអ្នកអាន បានដឹងថាជាសង្សាររបស់តារាចម្រៀង នាយ ចឺម អ្នកទាំង២តែងតែបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គម។ ប៉ុន្តែនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ តារាសម្តែង សេង សុខឃីម បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១ឆ្នាំជាមួយនឹងនាយចឺម ដោយសារតែមានវត្តមានជនទី៣។

តារាស្រីរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ «នាងខ្ញុំសុំប្រកាសជាសធារណៈ ថានាងខ្ញុំ សេង សុខឃីម ជាមួយលោកចឺម បានបែកគ្នាហើយ។ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុងFBទាំងអស់សូមកុំសួរ អំពីលោកចឺមពីនាងខ្ញុំទៀតខ្ញុំពិតជាមិនដឹង»។ អ្នកនាងបានបន្តថា «សុំចិត្ត ពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រលាញ់គ្នាក៏ផុសជាសាធារណៈអោយពុកម៉ែបងប្អូនដឹងហើយ ចឹងបែកគ្នាក៏ផុសជាសាធារណៈ ឱ្យប្អូនដឹង ជាង១ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នាដែល តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកនិយាយដដែល ឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឱ្យទៅ ៤ខែក្រោយនេះថ្ងៃណាក៏ខ្ញុំយំដែលបានហើយ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: