Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងត្រូវចំណាយ ១២លានដុល្លារ ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់លោក អាបេ

BY Khmerpress September 6, 2022
ជប៉ុន នឹងត្រូវចំណាយ ១២លានដុល្លារ ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់លោក អាបេ

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចំណាយប្រាក់ប្រមាណ ១២លានដុល្លារ សម្រាប់ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ ដែលបានគ្រោងទុកសម្រាប់ អតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៉ីនហ្សូ (Shinzo Abe) ហើយនេះជាការប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ដោយរួមបញ្ចូលថ្លៃការពារសន្តិសុខ និងថ្លៃទទួលភ្ញៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។

ភ្ញៀវកិត្តិយសប្រហែល ៦,០០០នាក់ រួមទាំងឥស្សរជនបរទេស ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបុណ្យសពថ្នាក់របស់លោក អាបេ ដែលនឹងប្រារព្ធឡើងនៅថ្ងៃ ទី២៧ ខែកញ្ញា នៅសាលនីបពុន ប៊ូដូកាន (Nippon Budokan) ទីក្រុងតូក្យូ។

គួរបញ្ជាក់ថា លោក អាបេ ត្រូវបានគេបាញ់សម្លាប់ ក្នុងកំឡុងពេលធ្វើយុទ្ធនាការឃោបោះឆ្នោត កាលពីខែកក្កដាកន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: