ក្រសួងសាធារណការ បញ្ជាក់ថាបណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន ដោយគិតកម្រៃសេវា និងតម្រូវឱ្យមានឯកសារទាំងនេះ
- BY
- Khmerpress
- September 13, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយសំណួរ ដែលសួរច្រើនជាងគេ តាមរយៈលេខទូរសព្ទ (Hotline 1275) ប្រចាំខែកក្កដា និងសីហា ដោយបានសួរថា៖ តើបណ្ណបើកបរដែលហួសសុពលភាពអាចបន្តបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ក្រសួងសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា៖ បណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ឯកសារតម្រូវ៖
-បណ្ណបើកបរដែលត្រូវបន្តសុពលភាព (ច្បាប់ដើម)
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
-លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្តល់សេវា)
-រូបថតខ្នាត ៤x៦ ផ្ទៃពណ៌សចំនួន ៣សន្លឹក
កម្រៃសេវា៖
-ប្រភេទ “ក” ២០.០០០ រៀល
-ប្រភេទ “ខ” “គ” “ឃ” “ង” ៣០.០០០ រៀល
*ករណីបណ្ណបើកបរហួសសុពលភាពចាប់ពី៣០ថ្ងៃឡើងទៅ នឹងមានការពិន័យ ៥០០៛/ថ្ងៃ។
:::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT
- Share This Post: