ព័ត៌មានអន្តរជាតិ
កាសែតរុស្ស៊ី បង្ហើបថា ក្រុមហ៊ុន Samsung នឹងត្រលប់ទៅទីផ្សាររុស្ស៊ីវិញនៅឆ្នាំនេះ បន្ទាប់ពីផ្អាកអស់រយៈពេលប្រាំមួយខែ
BY Khmerpress
September 16, 2022
កាសែតរុស្ស៊ីមួយឈ្មោះថា Izvestia បានរាយការណ៍ថា ក្រុមហ៊ុន Samsung Electronics ត្រូវបានគេរំពឹងថា នឹងត្រលប់ទៅទីផ្សាររុស្ស៊ីវិញនៅឆ្នាំនេះ បន្ទាប់បីផ្អាកអស់រយៈពេលប្រាំមួយខែ ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ កាសែតដដែល បានដកស្រង់ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនដោយនិយាយថា ការលក់អាចចាប់ផ្តើមនៅក្នុងខែតុលា ហើយ Samsung នឹងបន្តការផ្គត់ផ្គង់ឧបករណ៍ដល់អ្នកលក់រាយ និងចាប់ផ្តើមហាងអនឡាញផ្លូវការរបស់ខ្លួនឡើងវិញ។
គួររម្លឹកថា ក្រុមហ៊ុន Samsung បានផ្អាកការនាំចេញនៅដើមខែមីនា ដោយលើកឡើងពី “ការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន”។ ក្រុមហ៊ុននេះ គឺជាអ្នកផ្គត់ផ្គង់ទូរស័ព្ទឈានមុខគេទៅកាន់ប្រទេសរុស្ស៊ី ដោយគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ គឺមានចំនួន ៣០% នៃទីផ្សារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

