Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

បងប្អូនដែលឧស្សាហ៍អុជធូបគួរតែប្រយ័ត្ន! ស្ត្រីជនជាតិថៃម្នាក់រកឃើញថា ខ្លួនកើតជំងឺមហារីកសួត ដោយសារតែស្រូបផ្សែងធូប ដែលអុជរាល់ថ្ងៃ អស់រយៈពេលជាង៦ឆ្នាំ

BY Khmerpress September 19, 2022
បងប្អូនដែលឧស្សាហ៍អុជធូបគួរតែប្រយ័ត្ន! ស្ត្រីជនជាតិថៃម្នាក់រកឃើញថា ខ្លួនកើតជំងឺមហារីកសួត ដោយសារតែស្រូបផ្សែងធូប ដែលអុជរាល់ថ្ងៃ អស់រយៈពេលជាង៦ឆ្នាំ

ថៃ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក លោកវេជ្ជបណ្ឌិត Manoon Leechawengwong វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវដង្ហើមនៃមន្ទីរពេទ្យ Wichaiyut ប្រទេសថៃ បានធ្វើការបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក “Ms. Manoon Leechawengwong FC” អំពីជំងឺមហារីកសួត ដោយបញ្ជាក់ថា៖ មហារីកសួត គឺជាមហារីកទូទៅ ប្រសិនបើរកឃើញដំបូងក្នុងដំណាក់កាលដំបូង ដំណាក់កាលទី ១-២ អាចព្យាបាលបានដោយការវះកាត់។

បន្ទាប់ពីមានអ្នកជំងឺស្ត្រីអាយុ ៦៥ ឆ្នាំម្នាក់កាលពី ៧ ឆ្នាំមុនបានធ្វើការពិនិត្យរាងកាយប្រចាំឆ្នាំ ហើយ​ថត​កាំរស្មីអ៊ិច​សួត​ជា​រៀង​រាល់​ឆ្នាំ រក​ឃើញ​ដុំ​តូចៗ​នៅ​សួត​ខាង​លើ​ ផ្នែកខាងក្រោយ ដោយរំលងមកអស់​រយៈពេល​១​ឆ្នាំ ដុំ​ពក​នេះ​រីក​ធំឡើង​ទើប​មក​សុំការពិគ្រោះ​ជាមួយ​គាត់ ដោយអ្នកជំងឺ​គ្មាន​រោគ​សញ្ញា មិន​ក្អក មិន​ក្តៅ មិន​ហត់​ទេ មិនឈឺទ្រូង មិនស្រកទម្ងន់ ហើយក៏មិនធ្លាប់ជក់បារីផងដែរ មានតែជំងឺលើសឈាមតែប៉ុណ្ណោះ លើសពីនេះទៅទៀតស្ត្រីរូបនេះតែងតែ អុជធូប២០ដើម នៅកន្លែងធ្វើការរៀងរាល់ថ្ងៃព្រហស្បតិ៍ អស់រយៈពេលជាង៦ឆ្នាំ។

ក្រោយពីបានធ្វើការស្កេនសួត ដុំពកមួយត្រូវបានរកឃើញនៅក្នុងសួតខាងឆ្វេងផ្នែកខាងលើ។ បន្ទាប់មកក៏បានធ្វើការ PET ស្កេន ដោយសារតែដុំសាច់នោះជាមហារីកសួត សំណាងល្អដែលវាមិនរីករាលដាលដល់សរីរាង្គផ្សេងទៀត រីឯក្នុងបំពង់ខ្យល់ ក៏មិនមានភាពខុសប្រក្រតី ទើបស្ត្រីរូបនោះបានទទួលការវះកាត់សួត។

សរុបមក អ្នកជំងឺនេះដែរមិនមានរោគសញ្ញា ហើយក៏មិនដែលជក់បារី ប៉ុន្តែបានដកដង្ហើមដោយស្រូបផ្សែងធូបចូល ជាហេតុបង្កអោយកើត ជំងឺមហារីកសួតដំណាក់កាលទី 2A (មហារីកសួតដំណាក់កាលទី 2A គឺជាមហារីកដែលមានទំហំ ៤-៥ សង់ទីម៉ែត្រ) ហើយមិនរីករាលដាលចូលទៅក្នុងក្រពេញទឹករង៉ៃទេ បន្ទាប់ពីទទួលការវះកាត់បានរយៈពេល ៧ឆ្នាំមក អ្នកជំងឺក៏ហាក់មិនមានអ្វីគួរអោយព្រួយបារម្មណ៍ទៀតទេ ពោលគឺជាដាច់ពីមហារីកតែម្តង ហើយស្ត្រីរូបនោះក៏លែងអុជធូបទៀតហើយដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: