Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៤ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ក្រោយពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩

    BY Khmerpress May 17, 2021
    រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៤ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ក្រោយពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩

    (បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន០៤ខ្នង ស្ថិតនៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង រហូតមានការសម្រេចជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

    បើតាមសេចក្តីសម្រេចដដែល បានបញ្ជាក់ថា ការបិទខ្ទប់ទីតាំងផ្ទះទាង០៤ខ្នងខាងលើនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោយបានឃើញឈ្មោះ សឿន សុខមាន ភេទស្រី ដែលមកពីរាជធានីភ្នំពេញ មានជាប់ព័ន្ធនឹងផ្ទះទាំង៤ខ្នងនេះ មានវិជ្ជមានជំងឺកូវីដ១៩ នាថ្ងៃទី១៦ ខែឧសភា ម្សិលមិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖

    Share This Post: