ព័ត៌មានជាតិ
បញ្ជី និងភិនភាគម៉ូតូ លែងពិបាកស្វែងរកទៀតហើយ ករណីបងប្អូនពិនិត្យឃើញមានភិនភាគម៉ូតូ សូមយកឯកសារពាក់ព័ន្ធច្បាប់ដើម ទៅកាន់ឃ្លាំងរក្សាទុក OCIC
BY Khmerpress
September 21, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកម៉ូតូ ដូចនេះសូមបងប្អូនពិនិត្យមើលបញ្ជីខាងក្រោមជាមុនសិន។
ក្នុងករណីបងប្អូនពិនិត្យឃើញថាមានភិនភាគម៉ូតូរបស់បងប្អូន សូមបងប្អូនយកឯកសារពាក់ព័ន្ធ(ច្បាប់ដើម) ដូចជា៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត(កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀតបើមាន យកមកជួបក្រុមការងារដែលនៅប្រចាំការ មានទីតាំងនៅក្រោយឃ្លាំងលក់រថយន្តតាមបណ្តោយមហាវិថីOCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕





























ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ