ព័ត៌មានអន្តរជាតិ September 22, 2022

នាយករដ្ឋមន្ត្រីអង់គ្លេស សន្យាផ្ដល់ជំនួយយោធា រហូតទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ

Khmerpress

(ញូវយ៉ក)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស (Liz Truss) នៅថ្ងៃពុធសប្ដាហ៍នេះបានសន្យាថាចក្រភពអង់គ្លេសនឹងបន្តផ្ដល់គាំទ្រ និងជំនួយយោធាដល់អ៊ុយក្រែន រហូតទាល់តែយកឈ្នះនៅក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខមហាសន្និបាត UN លោកស្រី ត្រាស បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនបញ្ឈប់ឡើយ រហូតទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ … ហើយនៅក្នុងខណៈពេលដ៏សំខាន់នៃជម្លោះ ខ្ញុំសន្យាថាយើងនឹងបន្ត ក៏ដូចជានឹងបង្កើនជំនួយយោធារបស់យើងសម្រាប់អ៊ុយក្រេន ដរាបណាសង្រ្គាម នៅតែបន្តកើតឡើង»។

គួរបញ្ជាក់ថា បើតាមលោកស្រី លីស ត្រាស ខណៈលោកស្រីកំពុងថ្លែងសុន្ទរកថា នៅចំពោះមុខមហាសន្និបាត UN ជំនួយអាវុធថ្មីរបស់ចក្រភពអង់គ្លេស កំពុងធ្វើត្រូវបានបញ្ជូនទៅដល់ទីក្រុងកៀវ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews