ព័ត៌មានជាតិ
ក្រសួងសាធារណការ បង្ហាញពីលក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងច្រកចេញ-ចូល” ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
BY Khmerpress
September 29, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងច្រកចេញ-ចូល” ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុលោកអ្នកអាចចេញ-ចូលក្នុងផ្លូវល្បឿនលឿនបានតាម ០៨ស្ថានីយ រួមមានដូចខាងក្រោម៖
ទី១. ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម 3)
ទី២. ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម 26)
ទី៣. ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម 43)
ទី៤. ស្ថានីយត្រែងត្រយឹង (គ.ម 76)
ទី៥. ស្ថានីយកំពង់សិលា (គ.ម 114)
ទី៦. ស្ថានីយស្រែអំបិល (គ.ម 135)
ទី៧. ស្ថានីយស្ទឹងហាវ (គ.ម 172)
និងទី៨. ស្ថានីយក្រុងព្រះសីហនុ (គ.ម 182)។
សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។ #ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT







