Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ស្ដែងៗ! ព្យុះសង្ឃរា Ian ក្របួចយករថយន្ត McLaren P1 តម្លៃជាង 1.5 លានដុល្លារអាមេរិក អូសចេញទៅកណ្ដាលផ្លូវ ខណៈម្ចាស់ទើបតែទិញបានមួយអាទិត្យ

BY Khmerpress September 30, 2022
ស្ដែងៗ! ព្យុះសង្ឃរា Ian ក្របួចយករថយន្ត McLaren P1 តម្លៃជាង 1.5 លានដុល្លារអាមេរិក អូសចេញទៅកណ្ដាលផ្លូវ ខណៈម្ចាស់ទើបតែទិញបានមួយអាទិត្យ

ព្យុះសង្ឃរា Ian បាននិងកំពុងបង្កការបំផ្លិចបំផ្លាញលើភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក និងជាពិសេសក្នុងរដ្ឋ Florida ជាមួយនឹងភ្លៀងជោគជាំ និងខ្យល់បក់ខ្លាំង ដែលបានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនដល់អ្នកនៅក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញមានរថយន្តប្រណីត McLaren P1 មួយគ្រឿង ដែលម្ចាស់របស់វាទើបតែទិញថ្មីថ្មោងបានមួយអាទិត្យប៉ុណ្ណោះ ក៏ត្រូវបានកម្លាំងទឹកក្របួចយកទៅត្រាំទឹកជាមួយផងដែរ។ រថយន្ត McLaren P1 មួយគ្រឿងនោះ គឺជាកម្ម​សិទ្ធិ​របស់ម្ចាស់គណនី Instagram ឈ្មោះ Lambo9286 ដែលមានឈ្មោះពិតថា Ernie ហើយរថយន្តនោះ ទើបតែត្រូវបានគេថតបង្ហោះចំនួន ១២ លើកប៉ុណ្ណោះ ចាប់តាំងពីពេលទិញវាមក។

ការបង្ហោះពីគណនី Instagram ផ្សេងគ្នាមួយទៀត ក៏បានបង្ហាញពីទឹកជន់លិចចូលក្នុងហ្គារាសផ្ទាល់ខ្លួនរបស់គាត់ ហើយទឹកបានហូរចូលយ៉ាងលឿន ខ្ពស់ជាងកង់រថយន្ត P1 របស់គាត់ទៅទៀត។ ត្រង់​ចំណុច​នេះ ​រថយន្ត​គឺ​ស្ទើរ​លិចទាំងស្រុង​រួច​ទៅ​ហើយ ប៉ុន្តែ​វា​មិនចប់ត្រឹមប៉ុណ្ណឹងទេ! រថយន្ត McLaren មួយគ្រឿងនោះ ត្រូវបានកម្លាំងទឹកក្របួចចេញពីហ្គារាសនៅជាន់ផ្ទាល់ដីរបស់គាត់ចេញក្រៅតែម្ដង បើទោះបីជាហ្គារាសរបស់លោក Ernie បានបិទទ្វារក៏ដោយ។

រថយន្ត McLaren P1 គឺមានកម្ពស់ 46.8 អ៉ីញ ឬ 118.9 សង់ទីម៉ែត្រ ហើយនៅមុនពេលថតវីដេអូនោះ ទឹកជំនន់គឺមានកម្ពស់ប្រមាណ 1.22 ម៉ែត្រ ទៅហើយ។ រថយន្ត McLaren P1 របស់លោក Ernie គឺជារថយន្តមួយក្នុងចំណោមរថយន្តម៉ាក P1 ទាំង 375 គ្រឿង របស់ McLaren ហើយវាត្រូវបានគេប៉ាន់ស្មានថា មានតម្លៃលើសពី $1.5 លានដុល្លារអាមេរិកឯណោះ។ មិនមែនតែ McLaren P1 មួយគ្រឿងនោះទេ លោក Ernie ក៏បានខូចខាតរថយន្ត Rolls-Royce Phantom របស់គាត់ ដែលចតនៅក្បែររថយន្ត P1 នៅក្នុងហ្គារាសផ្ទាល់ខ្លួននោះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: