មិនបាត់លុយក្នុងកុងធនាគារ តែអស់លុយក្នុងគណនីទូរស័ព្ទ មកដឹងពីកម្មវិធីដែលអាចបង្ហាញ និង block លេខទូរស័ព្ទខលមកពីក្រៅប្រទេសសង្ស័យជាSpam
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកដ្ឋានព័ត៌មានវិទ្យា ដោយសារមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរសស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមានព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលនិយាយថានឹងបាត់បង់លុយពីធនាគារប្រសិនមានការទទួល ឬតេទៅវិញ។
ថ្ងៃនេះក្រុមការងារសូមជម្រាបថាហេតុការណ៍នេះបានកើតមានច្រើនដងនឹងច្រើនឆ្នាំមកហើយបច្ចុប្បន្នបន្តមានផងដែរ តែពុំមានបញ្ហាបាត់បង់ថវិកាពីធនាគារ ឬទិន្នន័យអ្វីមួយពីទូរសព្ទរបស់នរណាម្នាក់ទេ តែមានការបាត់ថវិកាក្នុងលេខទូរស័ព្ទពីរករណី ដូចខាងក្រោម៖
១. ប្រសិនលោកអ្នកចុចទទួលនោះ ភាគីជនអនាមិកនោះនឹងត្រូវចំណាយថវិកាហៅចេញក្រៅប្រទេស
២. ប្រសិនលោកអ្នកជាអ្នកតេត្រលប់វិញទៅកាន់លេខទូរស័ព្ទជនអនាមិកនោះ ប្រាកដណាស់លោកអ្នកនឹងត្រូវបាត់បង់ថវិកាផ្ទុកក្នុងគណនីសេវាទូរសព្ទអ្នកសម្រាប់ការហៅទៅក្រៅប្រទេស។
ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះអាចធ្វើការ Block លេខទូរស័ព្ទដែលបានព្យាយាមខលចូលទាំងនោះ ប៉ុន្តែជនល្មើសបានព្យាយាមប្រើប្រាស់លេខថ្មីៗ បម្រើសកម្មភាពល្មើសរបស់ពួកគេ។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមធ្វើការណែនាំអំពីរបៀបដំឡើងកម្មវិធីជំនួយ ដែលមានសមត្ថភាពកំណត់លេខទូរស័ព្ទសង្ស័យ (Spam) រួចធ្វើការ Block ដោយស្វ័យប្រវត្តិ។
កម្មវិធីឈ្មោះ Hiya: Spam Phone Call Blocker កំពុងតែទទួលបាននូវការពេញនិយមប្រើប្រាស់ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានទិន្នន័យលេខទូរស័ព្ទសង្ស័យ (Spam) ប្រមាណ ២៨៧លានលេខទូរស័ព្ទ ដែលអាចជួយអ្នកប្រើប្រាស់ក្នុងការ Block លេខសង្ស័យបានច្រើន។ កម្មវិធីឈ្មោះ Hiya អាចដំឡើងលើទូរស័ព្ទដៃ ដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរបៀបដូចខាងក្រោម៖
១- ទាញយកកម្មវិធី Hiya: Spam Phone Call Blocker ពីកម្មវិធី AppStore ក្នុងទូរស័ព្ទ iOS ឬ Playstore ក្នុងទូរស័ព្ទ Android។ លោកអ្នកក៏អាចទាញយកតាមតំណភ្ជាប់៖
– ទូរស័ព្ទ iOS (https://apple.co/38St8U1)
– ទូរស័ព្ទ Android (https://bit.ly/3bYPupa)
២- បន្ទាប់ពីដំឡើងកម្មវិធី Hiya ក្នុងទូរស័ព្ទរួច លោកអ្នកអាចស្វែងយល់បន្ថែមអំពីរៀបប្រើប្រាស់កម្មវិធី Hiya តាមរយៈវិដេអូខាងក្រោម៖
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior is with Hor Samath.