ព័ត៌មានជាតិ May 18, 2021

ខេត្តកំពង់ចាម បន្ដរកឃើញមនុស្ស៥នាក់ទៀតឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៣នាក់មកពីភ្នំពេញ និង២នាក់ជាពលករមកពីថៃ

Khmerpress

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការបន្ដរកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៣នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និង២នាក់ទៀត ជាពលករមកពីប្រទេសថៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា មនុស្សទាំង៥នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នោះ មាននៅស្រុកបាធាយម្នាក់, ស្រុកចំការលើម្នាក់, ក្រុងកំពង់ចាម្នាក់ និងស្រុកកំពង់សៀម២នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដខាងលើ ត្រូវរួសរានទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ៕ ផ្តល់សិទ្ធិដោយ៖ freshnews