ព័ត៌មានជាតិ
BREAKING: រកឃើញកម្មកររោងចក្រ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ២០នាក់ឆ្លងជំងឺកូវីដ១៩
BY Khmerpress
May 18, 2021
(កំពង់ឆ្នាំង)៖ កម្មករក្នុងរោងចក្រ ហីរ៉ាយហ្សិន អៅដរ ខេមបូឌា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ រហូតដល់២០នាក់ក្នុងពេលតែមួយ ខណៈកម្មកររាប់រយនាក់ទៀត ត្រូវយកសំណាក។ នេះបើតាមការឲ្យដឹងពី លោក ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិតបានបន្តថា ករណីផ្ទុះជំងឺកូវីដ-១៩ នៅក្នុងរោងចក្រខាងលើនេះ មន្ទីរសុខាភិបាលពុំទាន់ចុះអង្កេតស្រាវជ្រាវ ឲ្យបានច្បាស់លាស់នៅឡើយទេថា តើប្រភពចម្លងអ្នកវិជ្ជមានទាំងនោះ មកពីណានៅឡើយទេ។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ ក្រុមការងារនឹងចុះអង្កេតស្រាវជ្រាវ ដើម្បីរកប្រភពចម្លងឲ្យបានច្បាស់ នឹងបន្តពិនិត្យសំណាកកម្មករ កម្មការិនី ជាបន្តទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews







