Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីលោក ចូ បៃដិន មានបំណងចង់ឈរឈ្មោះក្នុងអាណត្តិទី២ ក្នុងឆ្នាំ២០២៤ បន្ដទៀត

BY Khmerpress October 4, 2022
ប្រធានាធិបតីលោក ចូ បៃដិន មានបំណងចង់ឈរឈ្មោះក្នុងអាណត្តិទី២ ក្នុងឆ្នាំ២០២៤ បន្ដទៀត

ប្រធានាធិបតីលោក ចូ បៃដិន បានប្រាប់ទៅសកម្មជនសិទ្ធិពលរដ្ឋអាមេរិកលោក Rev. Al Sharpton ថា លោកនឹងស្វែងរកការឈរឈ្មោះអាណត្តិទី២ នៅក្នុងការសន្ទនាឯកជនមួយនៅឯសេតវិមានកាលពីខែមុន ហើយលោក Sharpton បានជូនដំណឹងនេះដល់បុគ្គលិករបស់គាត់នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការសន្ទនានោះ។ លោក បៃដិន បាននិយាយនៅពេលគាត់ថតរូបនៅក្នុងប្រជុំ Roosevelt ជាមួយលោក Sharpton ដែលជាអ្នករៀបចំកម្មវិធី MSNBC ថា៖«ខ្ញុំនឹងបន្ដឈរឈ្មោះទៀត» នេះបើយោងតាមមន្ត្រីនៃបណ្តាញសកម្មភាពជាតិរបស់លោក Sharpton ដែលបានរៀបរាប់ពីការពិពណ៌នារបស់លោក Sharpton ដែលបានប្រាប់ពួកគេ។

រំលឹកផងដែរថា នៅឆ្នាំ២០២០ អ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ គឺជាកត្តាសំខាន់ក្នុងការងើបឈរឡើងវិញរបស់លោក បៃដិន នៅក្នុងការបោះឆ្នោតបឋមរបស់ប្រជាធិបតេយ្យ ដែលជួយគាត់ឱ្យឈ្នះការប្រកួតដ៏សំខាន់នៅរដ្ឋ South Carolina បន្ទាប់ពីគាត់បានបរាជ័យក្នុងការទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រណាំងចំនួន ៣ រដ្ឋ ដំបូងនៅ Iowa, New Hampshire និង Nevada។ ៣ ថ្ងៃក្រោយមក ការគាំទ្រដ៏លើសលប់របស់លោក បៃដិន ក្នុងចំណោមអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ បានជំរុញឱ្យគាត់ក្លាយជាគណៈប្រតិភូនាំមុខគេនៅ Super Tuesday ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: