Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ូតូកង់បី បើកកៀររថយន្ដ Rolls-Royce ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ខូចខាតអស់មួយចំហៀង នៅខណ្ឌបឹងកេងកង

    BY Khmerpress October 5, 2022
    ម៉ូតូកង់បី បើកកៀររថយន្ដ Rolls-Royce ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ខូចខាតអស់មួយចំហៀង នៅខណ្ឌបឹងកេងកង

    (ភ្នំពេញ)៖ រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ចតស្ងៀមមួយកន្លែង ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ។

    ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូកង់បីបានជជែកចរចាគ្នាជាមួយម្ចាស់រថយន្ដ តែមិនទាន់ដឹងថា ដំណោះស្រាយយ៉ាងណានោះទេ ហើយគេក៏មិនទាន់ដឹងថា តើម្ចាស់រថយន្ដទាមទារសំណងប៉ុន្មានពីអ្នកបើកកង់បីនោះដែរ។ កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: