Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបងប្អូននៅឃុំព្រះដាក់ រក្សាភាពស្ងប់ស្ងាត់ ព្រោះមិនមានការរើឃុំទាំងមូលដូចការភ្ញាក់ផ្អើលនោះឡើយ

    BY Khmerpress October 6, 2022
    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបងប្អូននៅឃុំព្រះដាក់ រក្សាភាពស្ងប់ស្ងាត់ ព្រោះមិនមានការរើឃុំទាំងមូលដូចការភ្ញាក់ផ្អើលនោះឡើយ

    (ភ្នំពេញ)៖ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

    សម្តេចតេជោ បានស្នើឱ្យបងប្អូននៅឃុំព្រះដាក់ រក្សាភាពស្ងប់ស្ងាត់ ក្រោយពីថ្មីៗនេះបងប្អូនប្រជាពលរដ្ឋនៅទីនោះបានធ្វើការតវ៉ាប្រឆាំងនឹងការរុះរើទៅនៅតំបន់រុនតាឯក។ សម្តេចបានបញ្ជាក់ថា «សូមបងប្អូនមានការស្ងប់ចិត្ត យើងមិនអាចធ្វើទទឹងទិស ហើយទៅរើរុះប្រជាជនដែលរស់នៅឡើយ»។

    សម្តេចបន្តថា រដ្ឋកំពុងគិតគូពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ជាពិសេសបញ្ហាទឹកនៅបារាយណ៍ខាងកើត ដើម្បីការពារសម្រាប់ប្រជាជននៅទីនោះ ម្ខាងទៀតដើម្បីដោះស្រាយការពារអង្គរ គឺអ្នករស់នៅក្រោយឆ្នាំ១៩៧៩ ដែលរស់នៅព័ទ្ធជុំប្រាសាទ តាំងទីលំនៅខុសច្បាប់ មិនស្របលក្ខខណ្ឌ របស់យូនេស្កូ នៃបេតិកភណ្ឌ។

    សម្តេចតេជោ ហ៊ុន សែន នឹងបញ្ជូនឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ភឿង សុក្កណា ទៅនិយាយជាមួយបងប្អូនដើម្បីពន្យល់ពីស្ថានការណ៍ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    Share This Post: