PR October 6, 2022

ក្រុមហ៊ុន HONOR ប្រកាសដាក់លក់ស្មាតហ្វូនម៉ូដែលថ្មីចំនួន៣ នៅលើទីផ្សារកម្ពុជា

Naren

(ភ្នំពេញ)៖ ក្រុមហ៊ុន HONOR កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីសម្ពោធស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនចំនួន៣ម៉ូដែលគឺ HONOR Magic4 Pro 5G, HONOR 70 5G, និង HONOR X6 ដែលធ្វើឡើងនៅភោជនីយដ្ឋាន ឡោវទីហ្វាង ដោយមានការអញ្ជីញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Honor ម្ចាស់ហាងលក់ទូរស័ព្ទនានា និងភ្ញៀវជាច្រើននាក់។

ថ្លែងក្នុងឱកាសសម្ពោធ លោក ចននី ជាអ្នកគ្រប់គ្រងស្មាតហ្វូន HONOR ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា HONOR បានឈរលើកំពូលតារាងទីផ្សារស្មាតហ្វូនប្រទេសចិន ហើយលោកជឿជាក់ថានឹងធ្វើឱ្យទីផ្សារកម្ពុជា កាន់តែមានភាពរីកចម្រើន។ ចំណែកលោក ថង សារី ប្រធានផ្នែកទីផ្សារ និងលក់ស្មាតហ្វូន Honor នៅកម្ពុជា បានរៀបរាប់ថាHonor គឺជាស្មាតហ្វូន មានរូបរាងស្រស់ស្អាត គុណភាពខ្ពស់ និងតម្លៃសមរម្យ។
សម្រាប់អតិថិជនការបញ្ជាទិញមុន នឹងទទួលបានអត្ថប្រយោជន៌ជាច្រើន ក៏មកដឹងតម្លៃស្មាតហ្វូនម៉ូដែលថ្មី Magic4 Pro 5G មានតម្លៃ 949 ដុល្លារ, HONOR 70 5G មានតម្លៃ 469 ដុល្លារ និង HONOR X6 មានតម្លៃ 149 ដុល្លារ៕