សិល្បៈ
កុមារាវ័យ៧ឆ្នាំចូលប្រឡង The Voice Kids Cambodia ច្រៀងពិរោះ ហើយពូកែវោហារទៀត ធ្វើឲ្យគណៈកម្មការ និងទស្សនិកជនផ្ទុះសំណើចយ៉ាងខ្លាំង (មានវីដេអូ)
BY Khmerpress
October 9, 2022
នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដោយមានបេក្ខភាពកុមារា កុមារី ជាច្រើនមកពីបណ្តាខេត្តនានាចូលរួមប្រកួត ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។
ក្នុងនោះផងដែរ កុមារា វាសនា ធិណារាជ អាយុ៧ឆ្នាំ បេក្ខភាពនៅរាជធានីភ្នំពេញ ដែលបានឈានមកដល់វគ្គនេះ បានធ្វើឲ្យគណៈកម្មការ និងបងប្អូនទស្សនិកជនមានការកោតសរសើរ ដោយសារតែមានសំលេងពិរោះ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងពូកែវោហារទៀត ធ្វើឲ្យទស្សនិកជន និងគណៈកម្មការផ្ទុះសំណើចយ៉ាងខ្លាំង។ ចង់ដឹងកុមារា វាសនា ធិណារា ច្រៀងពិរោះ និងពូកែវោហារយ៉ាងណា ទស្សនាវិដេអូខាងក្រោម៖