Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងលោក គួច ចំរើន ចុះត្រួតពិនិត្យ ការរៀបចំមន្ទីរពិសោធន៍-កូវីដ១៩ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

    BY Khmerpress May 18, 2021
    រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងលោក គួច ចំរើន ចុះត្រួតពិនិត្យ ការរៀបចំមន្ទីរពិសោធន៍-កូវីដ១៩ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមដំណើរដោយក្រុមការងារបច្ចេកទេស ក្រសួងសុខាភិបាល និងលោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យ ការរៀបចំមន្ទីរពិសោធន៍ ក្នុងមន្ទីរពេទ្យ ព្រះសីហនុ។

    លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ប្រាប់មន្រ្តីបុគ្គលិកទាំងអស់ថា ការរៀបចំមន្ទីរពិសោធន៍នេះ ឲ្យមានសមត្ថភាពធ្វើតេស្ត PCR រកមេរោគកូវីដ១៩ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ខេត្តព្រះសីហនុ ក្នុងការធ្វើការឆ្លើយតប ជាមួយការរីករាលដាលនៃមេរោគកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។

    បន្ថែមពីនេះទៀត លោកបានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែងរបស់ លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល មន្ទីរពេទ្យ និង មន្រ្តី បុគ្គលិកទាំងអស់ ដែលខិតខំប្រឹងប្រែង រៀបចំមន្ទីរពិសោធន៍ ដើម្បីអាចមានលទ្ធភាពធ្វើតេស្តរកមេរោគ កូវីដ១៩ ក្នុងពេលឆាប់ៗខាងមុខ។

    លោករដ្ឋមន្ដ្រី ក៏បានផ្តាំផ្ញើឲ្យបុគ្គលិក មន្រ្តីសុខាភិបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ មេត្តាបន្តសហការគ្នាល្អ យកចិត្តទុកដាក់កំរិតខ្ពស់ ក្នុងការបង្ការការចំលង មេរោគកូវីដ១៩ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: