Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បញ្ជីឈ្មោះកីឡាផ្លូវការទាំង ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

    BY Khmerpress October 19, 2022
    បញ្ជីឈ្មោះកីឡាផ្លូវការទាំង ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ Cambodia 2023 នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបង្ហាញពីបញ្ជីឈ្មោះកីឡាផ្លូវការទាំង ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ សម្រាប់ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖

    ១.អត្តពលកម្ម, ២.កីឡាលើទឹក, ៣.វាយសី, ៤.បាល់បោះ, ៥.ប៊ីយ៉ា ស្នូកឃ័រ, ៦.ប្រដាល់សកល, ៧.កាយវប្បកម្ម, ៨.អុក, ៩.ទោចក្រយាន, ១០.គ្រីឃីត, ១១.កីឡារាំ, ១២.កីឡាអេឡិចត្រូនិក, ១៣.គុនដាវ, ១៤.ហ្លរប៊ល, ១៥.បាល់ទាត់, ១៦.វាយកូនហ្គោល, ១៧.កាយសម្ព័ន្ធ, ១៨.ហុកគី, ១៩.ម៉ូតូទឹក, ២០.យូដូ, ២១.ការ៉ាតេ, ២២.យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, អាតនីស,ជីជីតស៊ូ ឃីកបុកសីង,រ៉ូវីណាម, គុនខ្មែរ) ២៣.កីឡាឧបសគ្គ, ២៤.បញ្ចសីលា, ២៥.ប៉េតង់, ២៦.ទូកក្ដោង, ២៧.សីដក់, ២៨.សូហ្វតេន្នីស, ២៩.វាយកូនឃ្លីលើតុ, ៣០.តេក្វាន់ដូWT,​ ៣១.វាយកូនបាល់, ៣២.ប្រណាំងទូកប្រពៃណី, ៣៣.ទ្រីយ៉ាត្លុង, ៣៤.បាល់ទះ, ៣៥.លើកទម្ងន់, ៣៦.ចំបាប់, ៣៧.រ៉ូស៊ូ, ៣៨.កីឡាសម្ដែង ៕ ប្រភព៖ Cambodia 2023

    Share This Post: