Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរ ចូលមកទស្សនារមណីយដ្ឋានអង្គរចាប់ផ្តើមមានកំណើនឡើងវិញជាបន្តបន្ទាប់​

    BY Khmerpress October 19, 2022
    ភ្ញៀវទេសចរ ចូលមកទស្សនារមណីយដ្ឋានអង្គរចាប់ផ្តើមមានកំណើនឡើងវិញជាបន្តបន្ទាប់​

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សកម្មភាពភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិជាបន្តបន្ទាប់ បានចាប់ផ្តើមចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។ នេះជាសញ្ញាមួយបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរ នឹងវិលត្រឡប់មករកស្ថានភាពល្អប្រសើឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ ភ្ញៀវទេសចរ រយៈពេលប្រមាណជាង២ឆ្នាំកន្លងមកនេះ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។

    ជាក់ស្តែង នៅពេលព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើន បានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរវត្ត៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: