សុខ សោម៉ាវត្តី ជួបទុក្ខធំដោយម្តាយជាទីស្រឡាញ់របស់អ្នកនាងបានទទួលមរណភាព
(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ពិធីការិនី និងតារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី ជួបទុក្ខធំ ដោយម្តាយជាទីស្រឡាញ់របស់អ្នកនាងបានទទួលមរណភាព ដោយរោគាពាធ។ នាព្រឹកមិញថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អ្នកនាង សុខ សោម៉ាវត្តី បានបរិយាយសារយ៉ាងក្រៀមក្រំឱ្យដឹងតាមហ្វេសប៊ុកថា៖
«ម៉ែអើយម៉ែទៅឆ្ងាយហើយ ម៉ែទៅលឿនម្ល៉េះសម្លេង ម៉ែសើច ម៉ែរអ៊ូ អនុស្សាវរីយ៍នៅពេញខួរក្បាលចៅ មិននឹកស្មានថាម៉ែឈឺដល់ម្លឹង ឥលូវម៉ែផុតទុក្ខហើយម៉ែលែងឈឺហើយ សូមម៉ែបានទៅដល់សុគតិភព»។ ក្រោយពីឃើញសារដ៏ទុក្ខក្រៀមក្រំនៃមរណភាពរបស់ម្តាយអ្នកនាង សុខ សោម៉ាវត្តី ភ្លាមនោះ គេក៏ឃើញក្រុមមិត្តភក្តិរួមអាជីពសិល្បៈបានផ្ញើសារចែករំលែកទុក្ខជាច្រើនហូរហែរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


