ឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយ ២នាក់ ដើរបិណ្ឌបាត្របច្ច័យបោកពលរដ្ឋ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឃុំបិតត្រាំង ឃាត់ខ្លួនបុរសចំនួន២នាក់ និងអ្នកសមគំនិតម្នាក់ ដែលបន្លំខ្លួនធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្របច្ច័យបោកប្រជាពលរដ្ឋ ក្នុងឃុំបិតត្រាំង។
ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១៖៣៥នាទី កម្លាំងប៉ុស្តិ៍បិតត្រាំង និងប្រជាការពារចេញល្បាត តាមដងផ្លូវនៅចំណុចរង្វង់មូលព្រះថោង ស្ថិតក្នុងភូមិគគី ឃុំបិត ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រទះឃើញជនសង្ស័យខ្លែងជាព្រះសង្ឃចំនួន២នាក់ កំពុងដើរបិណ្ឌបាត្របច្ច័យប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ដែលមកលេងកម្សាន្ត នៅរង្វង់មូលព្រះថោង ឃើញដូចនោះ កម្លាំងប៉ុស្តិ៍ក៏បានឃាត់សួរនាំទើបដឹងថា ជាលោកសង្ឃក្លែងក្លាយ ក៏បានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់ (សង្ឃក្លែងក្លាយ) យកមកសួរនាំ។
សមត្ថកិច្ចដដែលបានបន្តថា បន្ទាប់មកក៏បានដឹងថាមាន២នាក់ កោរសក់ស្លៀកស្បង់ចីវរបន្លំធ្វើជាព្រះសង្ឃ និងម្នាក់ទៀត ជាអ្នកបើកម៉ូតូឌុបដើរបិណ្ឌបាត្រតាមភូមិ។
សមត្ថកិច្ចបានបន្ថែមថា ក្រោយពេលបន្លំដើរបិណ្ឌបាត្ររួច ពួកគេបានយកស្បង់ចីវរ និងបាត្រទៅលាក់ទុកក្នុងព្រៃ។ សកម្មភាពនេះត្រូវបានសមត្ថកិច្ចសង្ស័យ និងតាមឃ្លាំមើលរហូតឈានដល់ការឃាត់ខ្លួន យកមកដោះស្រាយតាមនិតិវិធី។
សូមបញ្ជាក់ថាបុរសទាំង៣ខាងលើមានឈ្មោះដូចខាងក្រោម៖
* ទី១៖ ឈ្មោះង៉ែត ស្រស់ ភេទប្រុស អាយ២៤ឆ្នាំ មានស្រុកកំណើតភូមិតាឡូសែនជយ័ ឃុំតាឡូ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់
(អ្នកដឹកជញ្ជូន)។
* ទី២៖ ឈ្មោះ សៀន កវី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិត្រម៉ឃុំត្រពាំងត្រែ ស្រុកមេសាង ខេត្តព្រៃវែង (ខ្លែងជាសង្ឃ) ជាម្ចាស់
ម៉ូតូ។
* ទី៣៖ ឈ្មោះ ឌី គៀត ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតភូមិត្រម៉ ឃុំត្រពាំងត្រែ ស្រុកមេសាង ខេត្តព្រៃវែង (ខ្លែងជាសង្ឃ)។
ចំពោះវត្ថុតាងដកហូតរួមមាន៖ ហង់សាក់ចំនួន២, ស្បង់ចីពរចំនួន២, សំពុតងូតទឹកចំនួន២, ថង់យាមចំនួន២, ខ្សែរក្រវ៉ាត់
ចំនួន២ ពណ៌លឿង១ នឹងក្រម៉ៅ១ខ្សែ, បាត្រចំនួន១, ធៀបបុណ្យកឋិនចំនួន៣, ទូរស័ព្ទចំនួន៣គ្រឿងចំនួន, ម៉ូតូចំនួន១គ្រឿង
ម៉ាក់ C125 ពណ៌ខ្មៅ ស៊េរី០១៨ ផ្លាកលេខ សៀមរាប 1Z.1655។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews



