Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-ចិន ព្រមព្រៀងគ្នាបង្កើតកម្មវិធីរៀនភាសាចិន តាមគ្រឹះស្ថានមធ្យមសិក្សារបស់រដ្ឋនៅកម្ពុជា ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២

    BY Khmerpress November 10, 2022
    កម្ពុជា-ចិន ព្រមព្រៀងគ្នាបង្កើតកម្មវិធីរៀនភាសាចិន តាមគ្រឹះស្ថានមធ្យមសិក្សារបស់រដ្ឋនៅកម្ពុជា ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នបង្កើតកម្មវិធីរៀនភាសាចិន តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ (សាលារដ្ឋ) នៅកម្ពុជា។

    ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ភាគីកម្ពុជាតំណាងដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភាគីចិន តំណាងដោយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

    អនុស្សារណៈយោគយល់គ្នានេះ ជាឯកសារមួយក្នុងចំណោមឯកសារចំនួន១៨ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព។ សម្រាប់កម្រិតមធ្យមសិក្សានៅកម្ពុជា​ មានចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។

    សូមជម្រាបថា ចិនជាប្រទេសដែលបានរួមចំណែកជួយកសាងធនធានមនុស្ស នៅកម្ពុជាផងដែរ។ គិតពីឆ្នាំសិក្សា ២០១៨-២០១៩ ដល់ឆ្នាំសិក្សា ២០២២-២០២៣ ចិនផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាសរុប ៧៧៨នាក់។ ចិន ក៏បានប្រកាសបង្កើនចំនួនអាហារូបករណ៍ ដោយផ្តល់ប្រមាណ ៥០០នាក់ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់២០២៧៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: