សិល្បៈ
សូមប្រុងប្រយ័ត្ន! តារាសម្តែង និងពិធីករលោក ដាវុធ ធ្វើដំណើរចេញពីកំពតមកភ្នំពេញ ត្រូវជនមិនស្គាល់មុខជិះម៉ូតូយកដុំថ្មគប់កញ្ចក់ឡានខ្ទេច
BY Khmerpress
November 10, 2022
(កំពត)៖ តារាសម្តែង និងជាពិធីករដ៏ល្បីឈ្មោះម្នាក់លោក ដាវុធ បានជួបហេតុការណ៍ ត្រូវជនមិនស្គាល់មុខ គប់កញ្ចក់រថយន្តបែក សំណាងបណ្តាលឱ្យរងរបួសដល់អ្នកធ្វើដំណើរ ដោយហេតុការណ៍នេះកើតឡើងកាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ «យប់មិញម៉ោង ១ជាង ខ្ញុំចេញពីកំពតមកភ្នំពេញបន្ទាប់ពីកម្មវិធី concert នៅចម្ងាយផ្លូវប្រហែលជា ៦០km ពីក្រុងកំពត មានគេយកដុំថ្មគប់ឡានខ្ញុំ ពួកគាត់ជិះម៉ូតូ បញ្ច្រាស់ផ្លូវ បិទភ្លើងម៉ូតូ គប់យកតែម្តង បងប្អូនប្រយ័ត្នពេលធ្វើដំណើរយប់ តាមផ្លូវជាតិលេខ ៣ នៅគីឡូម៉ែត ដូចបានជម្រាបជូន បណ្តាំ៖ ហាមឈប់ពេលមានរឿងនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
