ព័ត៌មានជាតិ November 13, 2022

ជំទាវទី១ របស់កូរ៉េខាងត្បូង ចុះសួរសុខទុក្ខកុមារកម្ពុជាមួយរូបដែលមានជំងឺប្រហោងបេះដូង ដល់ផ្ទះ

Naren

(ភ្នំពេញ)៖ ជំទាវទី១ របស់កូរ៉េខាងត្បូង លោកស្រី kim keon hee បានចុះសួរសុខទុក្ខកុមារកម្ពុជាដែលមានជំងឺប្រហោងបេះដូង កាលពីថ្ងៃសៅរ៍ និងបានលើកទឹកចិត្តក្រុមគ្រួសារ ដោយលើកទឹកចិត្តចុះចាញ់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap។

កុមារអាយុ ១៤ឆ្នាំមានជំងឺបេះដូងពីកំណើត ហើយត្រូវជួបលោកស្រី Kim នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែកុមាររូបនេះមិនសូវស្រួលខ្លួន ហើយលោកស្រី Kim ក៏បានសម្រេចចិត្តទៅលេងគាត់នៅផ្ទះរបស់គាត់ជំនួសវិញ នេះបើយោងតាមការិយាល័យប្រធានាធិបតី។ លោកស្រី បានលើកទឹកចិត្តកុមារនោះថា «អ្នកអាចស៊ូនឹងវាបានទេ? ឆាប់ជា ហើយជួបគ្នានៅកូរ៉េ»។ លោកស្រីបន្តថា«ក្តីសង្ឃឹមពិតជាមាន។ សូមកុំបោះបង់ក្នុងកាលៈទេសៈណាក៏ដោយ ហើយបន្តទៅមុខទៀត»។

ការិយាល័យប្រធានាធិបតីបាននិយាយថា ឪពុករបស់កុមារបានស្លាប់ទាំងមុនគេចាប់កំណើត ហើយម្តាយ និងបងប្រុសរបស់គាត់មិនមានសុខភាពល្អ ដោយទុកកុមាររូបនេះឱ្យនៅមើលថែប្អូនថ្លៃរបស់គាត់ដែលធ្វើការជាអ្នកបោសសម្អាតមើលថែជំនួស៕

រូបភាព៖ Yonhap/ Zea Sal