ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ទីតាំងផ្ទះ១៧ខ្នង នៅមូលដ្ឋានស្រុកមោងឫស្សី ក្រោយរកឃើញមានអ្នកកើតជំងឺកូវីដ
BY Khmerpress
May 19, 2021
(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំងផ្ទះ ចំនួន១៧ខ្នង ស្ថិតនៅក្នុងភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ក្រោយមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចនោះ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការបិទខ្ទប់នេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ១៩ ក្រោយពីមានរកឃើញប្រជាពលរដ្ឋចំនួន៤នាក់ មានជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ និងបានពាក់ព័ន្ធទីទាំងផ្ទះចំនួន១៧ខ្នង នៅក្នុងភូមិឃុំខាងលើ៕ ផ្តល់សិទ្ធិដោយ៖ freshnews
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖


