Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា, អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរតាមតំបន់

    BY Khmerpress November 15, 2022
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា, អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរតាមតំបន់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០២២។

    ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញទូលមកពី

    សមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១-តំបន់ទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    * រាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្គួរលាយឡំទៅដោយផ្គរ រន្ទះ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើ ក៏នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ ។

    ២-តំបន់ខ្ពង់រាប
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
    * នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។

    ៣-តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    * នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: