Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ត្រៀមចាកចេញពីឥណ្ឌូនេស៊ីត្រឡប់ទៅកម្ពុជាវិញ និងសូមអធ្យាស្រ័យដែលខកខានមិនអាចចូលរួមកិច្ចប្រជុំ G20

    BY Khmerpress November 15, 2022
    សម្ដេចតេជោ ហ៊ុន សែន ត្រៀមចាកចេញពីឥណ្ឌូនេស៊ីត្រឡប់ទៅកម្ពុជាវិញ និងសូមអធ្យាស្រ័យដែលខកខានមិនអាចចូលរួមកិច្ចប្រជុំ G20

    យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ខណៈពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងត្រៀមចេញពីឥណ្ឌូនេស៊ីត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីសម្ដេចវិជ្ជមានជំងឺកូវីដ១៩។

    នៅក្នុងគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា៖ “ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេស៊ីត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់។ សូមអរគុណមិត្តឥណ្ឌូនេស៊ីដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់យើងនិង សូមអធ្យាស្រ័យដែលយើងមិនអាចចូលប្រជុំG20បាន។ សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់ខ្ញុំ។ ការហោះរយៈពេល៣ម៉ោង៣០នាទីដែល ខ្ញុំនឹងទៅដល់ក្បាលព្រលប់ល្ងាចនេះ៕ ”

    Share This Post: